វិទ្យាស្ថាន វិទ្យាសាស្រ្តអាស៊ី

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦

 

កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៦ នៅវិទ្យាស្ថាន វិទ្យាសាស្ត្រអាស៊ី មានប្រារពធ្វើពិធីបើកបវេសនកាលដើម្បីទទួលស្វាគមន៍និស្សិតជំនាន់ជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សាថ្មី។

ជាកិច្ចចាប់ផ្តើមលោកស្រីវេជ្ជបណ្ឌិត កែវ កណ្ណិកា ថ្លែងនូវមតិសូមស្វាគមន៏ដល់ សាស្ដ្រាចារ្យ បុគ្គលិកទាំងអស់ និងប្អូនៗនិស្សិតទាំងអស់នៃវិទ្យាស្ថាន វិទ្យាសាស្ដ្រអាស៊ី។ បន្ទាប់ មក លោកស្រីក៏ បានលើកឡើងវិទ្យាស្ថាន វិទ្យាសាស្ដ្រអាស៊ី ទទួលស្គាល់ច្បាស់លាស់ពី ក្រសួង សុខាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា។ ព្រមទាំងបង្ហាញនូវទស្សនៈវិស័យឈានមុខ ក្នុងការបណ្ដុះ បណ្ដាល និស្សិតឱ្យក្លាយជាគិលានុបដ្ឋាក ឆ្មប និង អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ដែលមាន ចំណេះដឹង ជំនាញ សមត្ថភាព និង  អកប្បកិរិយាសមរម្យ ដើម្បីប្រកបការងារដោយ ជោគជ័យនៅ ប្រទេសកម្ពុជា និងបរទេស។

ក្នុងនោះដែរលោកស្រីក៏បានបង្ហាញ ពីចុះអនុស្សណៈយោគយល់គ្នារវាង វិទ្យាស្ថាន វិទ្យា សាស្ត្រអាស៊ី ជាមួយ Lotus Eldercare Academy of Singapore and CARE Pte Ltd នៅប្រទេសសិង្ហបុរី  មានបើកវគ្គសិក្សាស្តីអំពីការថែទាំមនុស្សចាស់ ដែលនេះជាឱកាសមួយ សម្រាប់ការស្វែងរកការងារថ្មី និងជំរើសក្នុងការទៅបំរើការងារនៅក្រៅប្រទេសផងដែរ។ ហើយ រួម ទាំងមានកិច្ចសហការ និងអញ្ជើញសាស្ដ្រាចារ្យ និងគ្រូពេទ្យមកពីមន្ទីរពេទ្យ Auckland Hospital នៅ ប្រទេស ញូហ្សែលែន និងសាកលវិទ្យាល័យ Belmont University នៅ សហរដ្ឋអាមេរិកមកចែក រំលែក បទពិសោធន៍ អំពីការងារគិលានុបដ្ឋាក ឆ្មបសាស្ដ្រ និងមន្ទីរពិសោធន៍ផងដែរ។

ជាទីបញ្ចប់ លោកស្រីសូមជូនពរសាស្ដ្រាចារ្យ បុគ្គលិក និង ដៃគូសហការ និងប្អូនៗ និសិ្សតទាំងអស់នូវសុភមង្គល ជោគជ័យ សំណាងល្អ  គ្រប់ៗគ្នាទាំងអស់នាឆ្នាំ ២០១៦ នេះ។

លោក វ៉ាន់ ចាន់តារា ក៏បានធ្វើបទបង្ហាញស្តីអំពីវិទ្យាស្ថាន ការីកចម្រើនរបស់វិទ្យាស្ថាន ដែលមានផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺវិទ្យាស្ថាន កំពុងសាងសង់អគារសិក្សាថ្មី នៅលើផ្ទៃដី ១០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ដែលមានបន្ទប់សិក្សាធំទូលាយបរិយាកាសល្អប្រសើរមានខ្យល់អាកាសបរិសុទ្ធគ្រប់គ្រាន់ និងមិនមានចរាចរ មិនរំខានដល់ការសិក្សាឡើយ។ និងផ្នែកសម្ភារៈបរិក្ខារ និងឧបទេ្ទស ដែលខាង វិទ្យាស្ថានយើងមានបណ្ណាល័យសម្រាប់និសិ្សតសិក្សាស្រាវជ្រាវសៀវភៅថ្មី និងល្អៗជាច្រើន ហើយ លក្ខណៈ ពិសេសគឺមាន E-Library ដែលអាចអោយប្អូនៗនិស្សិតធ្វើការស្រាវជ្រាវតាមប្រព័ន្ធ Internet បាន គ្រប់ទីកន្លែង និងគ្រប់ពេល ដោយគ្រាន់តែប្រើ ID សម្រាប់ login ចូលតាម គេហទំព័រ របស់វិទ្យាស្ថាន។ ហើយក៏មានបន្ទប់រៀនមានផាសុកភាព បំពាក់ដោយឩបករណ៍ទំនើប រួមទាំង ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដើម្បីធានាដល់សុវត្ថិភាពនិស្សិត។ ព្រមទាំងមានការរៀបចំ មេរៀន ឯកសារ ផ្សេង ជូននិស្សិតនិងមានការអនុវត្តជាក់ស្តែងដែលមានសម្ភារៈបង្ហាញ ត្រាប់គ្រប់គ្រាន់សម្រាប់ឱ្យ និសិ្សតធ្វើការអនុវត្ត។ ផ្នែកបច្ចេកវិជ្ជាគឺរាល់ការប្រឡង និងការដាក់ពិន្ទុ ទាំងអស់ប្រើប្រាស់ប្រព័ន្ធ កុំព្យូទ័រ ដែលមានភាពសុក្រិត និងច្បាស់លាស់។ ហើយការប្រកាសលទ្ធផលតាមរយៈគេហទំព័រ របស់ វិទ្យាស្ថានដែល ជួយសម្រួលដល់និស្សិតក្នុងការចំណាយពេលមកមើលលទ្ធផល ផ្ទាល់រួម ទាំងការផ្តល់ព័ត៌មានផ្សេងៗ តាមរយៈ គេហទំព័ររបស់វិទ្យាស្ថាន។

លោកស្រី លឹម ស្រស់ ធ្វើបទបង្ហាញអំពី ការសិក្សានៅ វិទ្យាស្ថាន វិទ្យាសាស្រ្តអាស៊ី ដែលទាក់ទងអំពី ម៉ោងសិក្សារបស់និស្សិត, ឯកសណ្ឋានរបស់និស្សិត, ការប្រឡងរបស់និស្សិត ដែល មានការប្រឡង ពាក់កណ្តាលឆមាស និងឆមាស តាមរយៈ Computer, វគ្គជំនាញពិសេស ដែល មានការចូលរួមពីអ្នកជំនាញដែលជាដៃគូរសហការ និងចុងក្រោយការវាយតម្លៃការសិក្សា ផ្នែកទ្រឹស្តី និង ជំនាញគ្លិនិក។

លោក យិច ភីរុន ធ្វើបទបង្ហាញអំពី កម្មវិធីសិក្សា និងកម្មសិក្សាគ្លីនិក ដែលមានកម្មវិធីសិក្សា ផ្នែកទ្រឹស្តីដែលយើងមានបែងជាមុខវិជ្ជាទៅតាមចំនួនក្រេឌីត។ កម្មវិធីសិក្សាផ្នែកជំនាញគ្លីនិក, មុខ វិជ្ជាបន្ថែម វិទ្យាស្ថានក៏បានបន្ថែមមុខវិជ្ជាមួយ ចំនួនទៀតលើមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សា ថ្នាក់ ជាតិរួមមាន មុខវិជ្ជា ភាសាអង់គ្លេស (English for Nursing 1,2) និងមុខវិជ្ជា កុំព្យូទ័រ (Basic Computer)។ កម្មសិក្សាគ្លីនិក មានការបង្ហាញពីរយៈពេល និងទីកន្លែងចុះកម្មសិក្សា។ ហើយខាង វិទ្យាស្ថាន ក៏មាន MOU ជាមួយមន្ទីរទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាលខេត្តដើម្បី អោយនិស្សិតធ្វើការជ្រើសរើសកម្មសិក្សាដែលនិស្សិតចង់ទៅបាន។

លោក ជា សេរីវឌ្ឍនា បានបង្ហាញពីបែបបទនៃការបង់ថ្លៃសិក្សា នៃវិទ្យាស្ថាន វិទ្យាសាស្រ្តអាស៊ី ដែលមានទាក់ទង និងរបៀបនៃការបង់ប្រាក់សិក្សារបស់និស្សិតដែលមានចែកចេញ ជា ៣ប្រភេទ

គឺការបង់ប្រាក់ជាឆ្នាំ ការបង់ប្រាក់ជាឆមាស ការបង់ប្រាក់ជាត្រីមាសដើម្បីសម្រួលដល់និស្សិត។ការ ជូនដំណឹងដល់និស្សិតក្នុងការបង់ប្រាក់ត្រូវបានជូនដំណឹងរយៈពេលបីសប្តាហ៍មុនថ្ងៃផុតកំណត់ និង ដោយផ្ទាល់រយៈពេលពីរសប្តាហ៍នៃការបង់ប្រាក់ និងចុងក្រោយការផាកពិន័យ ១ថ្ងៃ ១ដុល្លា ករណី ការបង់ប្រាក់យឺតពេល ហើយការិយាល័យគណនេយ្យ នឹងទាក់ទងទៅនិសិ្សតផ្ទាល់ ឫ អាណាព្យា បាលរបស់និសិ្សត។ ជាទីបញ្ចប់ លោកស្រីនាយិកាសូមជូនពរសាស្ដ្រាចារ្យ បុគ្គលិក និង ដៃគូសហការ និងប្អូនៗ និសិ្សតទាំងអស់នូវសុភមង្គល ជោគជ័យ សំណាងល្អ  គ្រប់ៗគ្នាទាំងអស់នាឆ្នាំ ២០១៦ នេះ។

វេជ្ជ. កែវ កណ្ណិកា

នាយិកាវិទ្យាស្ថាន